ឱកាសសិក្សាសម្រាប់សិស្សចំនួនតែ៤០នាក់ប៉ុណ្ណោះ ដែលនឹងត្រូវចូលរៀន ថ្នាក់ទី៧ នៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

តម្លៃ​សិក្សា​ប្រៀបធៀប​នឹង​សាលា​ឯកជន​ឈាន​មុខ​គេ​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ ដូច​មាន​បង្ហាញ​ក្នុង​តារាង​ខាង​ក្រោម៖

អត្ថប្រយោជន៍សម្រាប់សិស្ស៤០នាក់ដំបូងដែលចុះឈ្មោះចូលសិក្សា នៅខែសីហា ឆ្នាំ២០២៤

  • តម្លៃសិក្សាក្នុងមួយឆ្នាំចំនួន ១៣៥០០ដុល្លារ (មួយមុឺន បីពាន់ ប្រាំរយដុល្លារអាមេរិក)
  • តម្លៃសេវារដ្ឋបាលក្នុងមួយឆ្នាំចំនួន ១៥០០ (មួយពាន់ប្រាំរយដុល្លារអាមេរិក)
  • មិនមានការបង់ថ្លៃលើការដាក់ពាក្យចូលសិក្សា
  • មិនមានការបង់ថ្លៃលើការចុះឈ្មោះចូលរៀនទេ
  • តម្លៃសិក្សាត្រូវបានរក្សានៅថេរ (មិនមានការតម្លើងតម្លៃ)ចាប់ពីថ្នាក់ទី៧ដល់ទី១២សម្រាប់តែសិស្សដែលដាក់ពាក្យចូល រៀនក្នុងឆ្នាំ២០២៤

ចំនួនសិស្សមានកំណត់ ប៉ុន្តែឱកាសសិក្សាមិនមានដែនកំណត់ទេ!!​ សូមរួសរាន់ឡើង!

សូមចុះឈ្មោះចូលរួមកម្មវិធីចែករំលែកចំណេះដឹង នៅសាលាឡៃហ្គឺ នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ និងបំពេញពាក្យ ស្នើសុំចូលរៀន។

គោលការណ៍ដាក់ពាក្យស្នើសុំចូលរៀន

សាលាចាប់ផ្តើមទទួលសិស្សគ្រប់ជាតិសាសន៍ ឲ្យចូលសិក្សាដោយមិនមាននិន្នាការ សាសនា ភេទ ជនជាតិ នោះឡើយ។ សិស្សទាំងអស់នឹងត្រូវបានទទួលស្គាល់ គោរពសិទ្ធ ក្នុងការ អនុវត្តកម្មវិធីសិក្សា ក៏ដូចជាការចួលរួមនូវរាល់កម្មវិធីអប់រំទាំងអស់របស់សាលាឡៃហ្គឺស្មើៗគ្នា។

លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន

សាលាកំពុងទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់សិស្សថ្នាក់ទី៧ ដែលនឹងត្រូវចាប់ផ្ដើម នៅខែសីហាឆ្នាំ២០២៤នេះ។  សាលាយើងខ្ញុំលើកទឹកចិត្តដល់សិស្សដែលមានឆន្ទៈ ក្នុងកាព្យាយាមជំនះរាល់ឧបសគ្គ ក៏ដូចជាការទទួលយកនូវបទពិសោធន៍ថ្មីៗ។  ការទទួលយកសិស្សដើម្បីឲ្យចូលសិក្សា គឺអាស្រ័យលើ របាយការណ៍សិក្សារបស់សាលា ឬ ព្រឹត្តិបត្រពិន្ទុ និងការធ្វើបទសម្ភាសន៍របស់សាលាឡៃហ្គឺ ជាមួយសិស្សនិងអាណាព្យាបាល។

  1. ការបំពេញបែបបទចុះឈ្មោះចូលរៀន
    ជាដំបូង សិស្សចាំបាច់ត្រូវបំពេញពាក្យស្នើសុំចូលរៀន។.

    សំណួរ-ចម្លើយអំពីសាលាឡៃហ្គឺ

  2. ក្រុមការងារទទួលពាក្យចុះឈ្មោះចូលរៀនរបស់សាលាឡៃហ្គឺ នឹងទំនាក់ទំនងទៅកាន់ លោក លោកស្រី ដើម្បីបញ្ជាក់បន្ថែមអំពីព័ត៌មានក្នុងពាក្យស្នើសុំ ក៏ដូចជាជម្រាបជូនអំពីជំហានបន្ទាប់ និងការស្នើសុំឯកសារមួយចំនួនដូចខាងក្រោម។
  3. សូមភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម

    • សៀវភៅគ្រួសារ ឬ អត្តសញ្ញាណបណ្ណមាតាបិតា (ថតចម្លង)
    • សំបុត្រកំណើត ឬ លិខិតឆ្លងដែន (ថតចម្លង)
    • របាយការណ៍សាលា ឬ ព្រឹត្តិបត្រពិន្ទុ (ថតចម្លង)
    • រូបថតពណ៏ 4×6 cm (Digital)
  4. ចំពោះសិស្សដែលបានចុះឈ្មោះសិក្សារួចរាល់ សាលានឹងធ្វើការទាក់ទងទៅដើម្បី ណាត់ជួបសម្ភាសន៍